The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា

   ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និងវិទ្យាសាស្ត្រសេដ្ឋកិច្ច            

សេចក្តីជូនដំណឹង


យោង៖-ប្រការ ២៣ និង ២៤ នៃបទបញ្ជាផ្ទៃក្នុងលេខ ៧២៦ ស.ភ.ន.វ.ស ចុះថ្ងៃទី ២៧  ខែ កក្កដា ឆ្នាំ ២០១២ ស្តីពីការ

  សិក្សាសម្រាប់អនុវត្តន៏នៅ ស.ភ.ន.វ.ស ។

         -ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់ ស.ភ.ន.វ.ស អាណត្តិទី ៣។


 សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចៈ-

  មានកិត្តិយសជូនដំណឹងដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ  (អាហាររូបករណ៏ និង បង់ថ្លៃសិក្សា)ឆ្នាំទី ២,ទី៣ និង ឆ្នាំទី ៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់មុខជំនាញទាំងពីរភេទជ្រាបថាៈ-បវេសនកាលនៃឆ្នាំសិក្សា ២០១៥-២០១៦ នឹងផ្តើមចូលរៀន ចាប់ពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ហើយការចុះឈ្មោះចូលរៀនមានរយៈពេល១ ខែ (មួយខែគត់) ដោយគិតចាប់ពីថ្ងៃទី ០៧ ខែ កញ្ញា ដល់ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៥ ដែលជាកាលបរិច្ឆេទចុងក្រោយនៃការដាក់ពាក្យសុំចុះឈ្មោះចូលរៀន។  ដោយឡែកចំពោះការបង់ថ្លៃសិក្សា  និស្សិតអាចពិនិត្យលក្ខខណ្ឌបង់ថ្លៃសិក្សាដូចខាងក្រោមៈ-

១-ចំពោះនិស្សិតសិក្សាបង់ថ្លៃឆ្នាំទី២,ទី៣ និង ទី៤ (ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ)

    - បង់ថ្លៃសិក្សា ១ ឆមាស      ចំនួន ២០០ដុល្លារ (១ឆ្នាំ ៤០០ដុល្លារ)

    - បង់ថ្លៃសិក្សា ១ ឆ្នាំ    ចំនួន ៣៨០ដុល្លារ

    - បង់ថ្លៃសិក្សា ១ ឆមាស    ចំនួន ២៣០ដុល្លារ(១ឆ្នាំ ៤៥០ដុល្លារ)ម.សេដ្ឋកិច្ចពត៌មានវិទ្យា

២-ចំពោះនិស្សិតសិក្សាបង់ថ្លៃថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ

  ២.១-ឆ្នាំទី២

      - បង់ថ្លៃសិក្សា ១ឆមាស  ចំនួន ៣៧៥ដុល្លារ (១ឆ្នាំ ៧៥០ដុល្លារ)

      - បង់ថ្លៃសិក្សា ១ឆ្នាំ  ចំនួន ៧០០ដុល្លារ

  ២.២-ឆ្នាំទី៣ និងឆ្នាំទី៤

      - បង់ថ្លៃសិក្សា ១ឆមាស  ចំនួន ៣២០ដុល្លារ (១ឆ្នាំ ៦៤០ដុល្លារ)

      - បង់ថ្លៃសិក្សា ១ឆ្នាំ  ចំនួន ៦០០ដុល្លារ

៣-ចំពោះនិស្សិតអាហារូបករណ៏ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន,ទី២,ទី៣ និង ទី៤ (ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ)

     - បង់សិទ្ធិសុំចុះឈ្មោះចូលរៀន ចំនួន ៥០,០០០៛០០

៤-កាលបរិច្ឆេទបង់ថ្លៃសិក្សា

  ការបង់ថ្លៃសិក្សាចាប់ផ្តើមពីថ្ងៃទី ០៧ ខែ កញ្ញា ដល់ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៥ ដែលជាថ្ងៃផុតកំណត់បង់ប្រាក់ សម្រាប់និស្សិត សិក្សាបង់ថ្លៃ ឆ្នាំទី ២ ឆ្នាំទី ៣ និង ឆ្នាំទី ៤ គ្រប់ជំនាញ  លើកលែងតែថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។


 ៥-ការអនុវត្តពិន័យ

  ក្នុងករណីនិស្សិតមិនបង់ថ្លៃសិក្សា (ដូចមានកំណត់ក្នុងចំណុច ៤ ខាងលើ)និស្សិតត្រូវបង់ប្រាក់ពិន័យចំនួន ២៥ ដុល្លារគត់

ក្នុងនោះរួមទាំងនិស្សិតអាហារូបករណ៏ដែរ។


៦-ការបង់ថ្លៃចំពោះនិស្សិតឆ្នាំសិក្សាមូលដ្ឋាន

    - បង់ថ្លៃសិក្សា ១ ឆមាស   ចំនួន ២៥០ដុល្លារ (១ឆ្នាំ ៥០០ដុល្លារ)

    - បង់ថ្លៃសិក្សា ១ ឆ្នាំ  ចំនួន ៤៨០ដុល្លារ


 ៧-ចំពោះថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស( ELBBL)មានកំណត់កង្នុសេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០១៥ និង បានផ្សព្វផ្សាយរួចហើយ។


កំណត់សំគាល់៖- ចំពោះនិស្សិតសិក្សាបង់ថ្លៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(គ្រប់ជំនាញ)នឹងជូនដំណឹងពេលក្រោយ។

- សូមមើលសេចក្តីជូនដំណឹងនេះតាមរយៈអាស័យដ្ឋាន website:www.rule.edu.kh



    

    ចំលងជូន៖-              

-ក្រុមប្រឹក្សាភិបាលនិងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ       

-ការិយាលល័យសិក្សា ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង

 ការិ.ល័យគណនេយ្យ  “ដើម្បីអនុវត្ត

-ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញថ្ងៃទី០៥  ខែកញ្ញា ឆ្នាំ  ២០១៥

សាកលវិទ្យាធិការ