The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា

   ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និងវិទ្យាសាស្ត្រសេដ្ឋកិច្ច            

សេចក្តីជូនដំណឹង


យោងៈ-ប្រការ ២៣ និង ២៤ នៃបទបញ្ជាផ្ទៃក្នុងលេខ ៧២៦ ស.ភ.ន.វ.ស ចុះថ្ងៃទី ២៧  ខែ កក្កដា ឆ្នាំ ២០១២ ស្តីពីការ

   សិក្សាសម្រាប់អនុវត្តន៏នៅ ស.ភ.ន.វ.ស ។


 សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចៈ-

   មានកិត្តិយសជូនដំណឹងដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ (អាហារូបករណ៏ និងបង់ថ្លៃសិក្សាំ) ឆ្នាំទី ២,ទី៣ និង ឆ្នាំទី ៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់មុខជំនាញទាំងពីរភេទ  ជ្រាបថាៈ- បវេសនកាលនៃឆ្នាំសិក្សា ២០១៤-២០១៥ នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤ ខាងមុខនេះ ហើយការចុះឈ្មោះចូលរៀនមានរយៈពេល១ខែ (មួយខែគត់) ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ដែលជាកាលបរិច្ឆេទចុងក្រោយនៃការដាក់ពាក្យសុំចុះឈ្មោះចូលរៀន។

   ដោយឡែកចំពោះការបង់ថ្លៃសិក្សា និស្សិត អាចពិនិត្យលក្ខខណ្ឌបង់ថ្លៃសិក្សាដូចខាងក្រោមៈ-

១-ចំពោះនិស្សិតសិក្សាបង់ថ្លៃឆ្នាំទី ២ ឆ្នាំទី៣ និង ឆ្នាំទី ៤ (ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ)

   - បង់ថ្លៃសិក្សា ១ ឆមាស       ចំនួន ២០០ដុល្លារ (១ឆ្នាំ ៤០០ដុល្លារ)

   - បង់ថ្លៃសិក្សា ១ ឆ្នាំ             ចំនួន ៣៨០ដុល្លារ

   - បង់ថ្លៃសិក្សា ១ ឆមាស       ចំនួន ២៣០ដុល្លារ(១ឆ្នាំ ៤៥០ដុល្លារ) ម.សេដ្ឋកិច្ចពត៌មានវិទ្យា

២-ចំពោះនិស្សិតបង់ថ្លៃថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ

   - បង់ថ្លៃសិក្សា ១ឆមាស       ចំនួន ៣២០ដុល្លារ   (១ឆ្នាំ ៦៤០ដុល្លារ)

   - បង់ថ្លៃសិក្សា ១ឆ្នាំ             ចំនួន ៦០០ដុល្លារ   

៣-ចំពោះនិស្សិតសិក្សាបង់ថ្លៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(គ្រប់ជំនាញ)

   - បង់ថ្លៃសិក្សា ១ឆមាស       ចំនួន ៤០០ដុល្លារ   (១ឆ្នាំ ៨០០ដុល្លារ)

   - បង់ថ្លៃសិក្សា ១ឆ្នាំ             ចំនួន ៧៥០ដុល្លារ   

៤-ចំពោះនិស្សិតអាហារូបករណ៏ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី២ ទី៣ និងទី៤ (ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ)

   - បង់សិទ្ធិសុំចុះឈ្មោះចូលរៀន         ចំនួន ៥០,០០០៛០០   

៥-កាលបរិច្ឆេទបង់ថ្លៃសិក្សា

   - បង់ថ្លៃសិក្សា ឆមាសទី១     ចំនួន ២០០ដុល្លារ   ២៣០ដុល្លារ និង៤០០ដុល្លារ ផុតកំណត់បង់ប្រាក់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤

   - បង់ថ្លៃសិក្សា ១ឆ្នាំ              ចំនួន ៣៨០ដុល្លារ   ៤៥០ដុល្លារ និង៦០០ដុល្លារ ផុតកំណត់បង់ប្រាក់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤

៦-ការអនុវត្តពិន័យ

    ក្នុងករណីនិស្សិតមិនបង់ថ្លៃសិក្សាតាមកាលបរិច្ឆេទ (ដូចមានកំណត់ក្នុងចំណុច ៥ ខាងលើ) និស្សិតត្រូវបង់បន្ថែមនូវប្រាក់ពិន័យ

  ចំនួន ២៥ ដុល្លារគត់  ក្នុងនោះរួមទាំងនិស្សិតអាហារូបករណ៏ដែរ។

៧-ការបង់ថ្លៃសិក្សាចំពោះនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋា

​   - បង់ថ្លៃសិក្សា ១ ឆមាស       ចំនួន ២០០ដុល្លារ (១ឆ្នាំ ៤០០ដុល្លារ)

   - បង់ថ្លៃសិក្សា ១ ឆ្នាំ             ចំនួន ៣៨០ដុល្លារ


កំណត់សំគាស់ៈ- ចំពោះនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សាកលវិទ្យាល័យធ្វើការជ្រើសរើសឲ្យចូលសិក្សាសម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ នេះចំនួន ២លើក (ពីរលើក) ស្របតាមការប្រឡងមធ្យមសិក្សាទុតិយភូមិដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា។

-សូមមើលសេចក្តីជូនដំណឹងនេះតាមរយៈអាស័យដ្ឋាន website: www.rule.edu.kh

ចម្លងជូនៈ

-ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ     “ដើម្បីជម្រាបជូនជ្រាប”

-គ្រប់ការិយាល័យពាក់ព័ន្ធ និង សាមីខ្លួន

      “ដើម្បីអនុវត្ត “

-ឯកសារ-កាលប្បវត្តិ

  រាជធានីភ្នំពេញ,ថ្ងៃទី២១        ខែសីហា ឆ្នាំ  ២០១៤

 សាកលវិទ្យាធិការ