The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា
   ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
           

សេចក្តីជូនដំណឹង


យោងៈ-ប្រការ ២៣ និង ២៤ នៃបទបញ្ជាផ្ទៃក្នុងលេខ ៧២៦ ស.ភ.ន.វ.ស ចុះថ្ងៃទី ២៧  ខែ កក្កដា ឆ្នាំ ២០១២ ស្តីពីការ

   សិក្សាសម្រាប់អនុវត្តន៏នៅ ស.ភ.ន.វ.ស ។


 សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចៈ-

   មានកិត្តិយសជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រ (សិក្សាបង់ថ្លៃ) ឆ្នាំទី ២,ទី៣ និង ឆ្នាំទី ៤ គ្រប់មុខជំនាញទាំងពីរភេទ

  ជ្រាបថាៈ- កាលបរិច្ឆេទនៃការចូលសិក្សា ឆមាសទី ២ នៃឆ្នាំសិក្សា ២០១៣-២០១៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៤ តទៅ

   ដោយឡែកចំពោះការបង់ថ្លៃសិក្សា និស្សិត អាចពិនិត្យលក្ខខណ្ឌបង់ថ្លៃសិក្សាដូចខាងក្រោមៈ-

១-ថ្លៃសិក្សាស្រមាប់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី ២,ឆ្នាំទី៣ និង ឆ្នាំទី ៤

   - បង់ថ្លៃសិក្សា ១ ឆមាស       ចំនួន ២០០ដុល្លារ

   - បង់ថ្លៃសិក្សា ១ ឆមាស     ចំនួន ២៣០ដុល្លារ(ម.សេដ្ឋកិច្ចពត៌មានវិទ្យា)

២-ថ្លៃសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រសិក្សាជាភាសាអង់គ្លេស

   - បង់ថ្លៃសិក្សា ១ឆមាស       ចំនួន ៣២០ដុល្លារ   

៣-កាលបរិច្ឆេទបង់ថ្លៃសិក្សាឆមាសទី ២(ឆ្នាំសិក្សា២០១៣-២០១៤)ចាប់ពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៤ វេលាម៉ោង  ៥ និង ៣០ នាទីគត់ ផុតកំណត់បង់ប្រាក់។

៤-ការអនុវត្តពិន័យ

    ក្នុងករណីនិស្សិតមិនបង់ថ្លៃសិក្សាតាមកាលបរិច្ឆេទ (ដូចមានកំណត់ក្នុងចំណុច ៣ ខាងលើ) និស្សិតត្រូវបង់បន្ថែមនូវប្រាក់ពិន័យ

  ចំនួន ២៥ ដុល្លារគត់។

៥-ការចូលរៀននិងការបង់ថ្លៃសិក្សារបស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងជូនដំណឹងនៅពេលក្រោយ។

កំណត់សំគាស់ៈ- សូមមើលសេចក្តីជូនដំណឹងនេះតាមរយៈអាស័យដ្ឋាន website: www.rule.edu.kh

  អាស្រ័យហេតុនេះ សូមប្អូនៗនិស្សិតទាំងពីរភេទជ្រាបជាពត៌មាន អំពីការអនុវត្តការយកកម្រៃសេវានានានៅ ស.ភ.ន.វ.ស។



    

ចម្លងជូនៈ

-ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ     “ដើម្បីជម្រាបជូនជ្រាប”

-ការិយាល័យសិក្សា និងការិយាល័យគណនេយ្យ

      “ដើម្បីអនុវត្ត “

-ឯកសារ-កាលប្បវត្តិ

  រាជធានីភ្នំពេញ,ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤

 សាកលវិទ្យាធិការ