The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា
    ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច            

សេចក្តីជូនដំណឹង



  យោងៈ ប្រការ ២៣ និង ២៤ នៃបទបញ្ជាផ្ទៃក្នុងលេខ ៧២៦ ស.ភ.ន.វ.ស ចុះថ្ងៃទី ២៧  ខែ កក្កដា ឆ្នាំ ២០១២ ស្តីពីការសិក្សាសម្រាប់ អនុវត្តន៏នៅ ស.ភ.ន.វ.ស ។


 សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចៈ-

  មានកិត្តិយសជូនដំណឹងដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាញ ទាំងពីរភេទជ្រាបថាៈ- កាលបរិច្ឆេទនៃការចូលសិក្សា ឆមាសទី ២ នៃឆ្នាំសិក្សា ២០១៣-២០១៤ ប្រព្រឹត្តទៅដូចខាងក្រោមៈ-

   ១-ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន  ចូលរៀននៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៤

   ២-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  ចូលរៀននៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៤

      ដោយឡែកចំពោះការបង់ថ្លៃសិក្សា និស្សិត អាចពិនិត្យលក្ខខណ្ឌបង់ថ្លៃសិក្សាដូចខាងក្រោមៈ

  -ថ្លៃសិក្សាស្រមាប់ឆមាសទី ២

      - ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន  ចំនួន ២០០ដុល្លារ

      - ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤០០ដុល្លារ

   -កាលបរិច្ឆេទបង់ថ្លៃសិក្សាឆមាសទី ២ (ឆ្នាំសិក្សា២០១៣-២០១៤)ចាប់ពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៤ ដល់ថ្ងៃទី ០៣ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ៥ និង ៣០ នាទីគត់ ផុតកំណត់បង់ប្រាក់ សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

   ដោយឡែកកាលបរិច្ឆេទបង់ថ្លៃសិក្សាឆមាសទី ២(ឆ្នាំសិក្សា២០១៣-២០១៤)ចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១៤   ដល់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ៥ និង ៣០ នាទីគត់ ផុតកំណត់បង់ប្រាក់ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

 ៣-ការអនុវត្តពិន័យ

  ក្នុងករណីនិស្សិតមិនបង់ថ្លៃសិក្សាតាមកាលបរិច្ឆេទ (ដូចមានកំណត់ក្នុងចំណុច ២ ខាងលើ) និស្សិតត្រូវបង់បន្ថែមនូវប្រាក់ពិន័យ ចំនួន ២៥ ដុល្លារគត់។

  កំណត់សំគាល់ៈ -សូមមើលសេចក្តីជូនដំណឹងនេះតាមរយៈអាស័យដ្ឋាន website:www.rule.edu.kh

 

      ចំលងជូនៈ-      

-ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំ ស.ភ.ន.វ.ស                

“ដើម្បីជម្រាបជូនជ្រាប”

-ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន,ការិយាល័យថ្នាក់ក្រោយឧត្តម       

និង ការិយាល័យគណនេយ្យ

      “ដើម្បីអនុវត្ត

-ឯកសារ-កាលប្បវត្តិ

   


    

  រាជធានីភ្នំពេញ,ថ្ងៃទី២៤   ខែមីនា ឆ្នាំ  ២០១៤

 សាកលវិទ្យាធិការ

ហត្ថលេខា

​​         លុយ ចណ្ណា