The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា
   ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
           

សេចក្តីជូនដំណឹង


យោងៈ- ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១០

- អនុក្រឹត្យលេខ ៨៩ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៧ស្តីពីការប្រែក្លាយសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ទៅជា គ្រឹះស្ថានសាធារណៈរដ្ឋបាល

- អនុក្រឹត្យលេខ ១១១៤ អនក្រ.តត  ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១១ ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី ២ ប្រចាំ សាកល វិទ្យាល័យ

- អនុក្រឹត្យលេខ  ១៧១៣ អនក្រ.តត ចុះថ្ងៃទី  ១០  ខែ តុលា ឆ្នាំ ២០១២ ស្តពីកីរាកែសម្រួលអនុក្រឹត្យលេខ ១១១៤ អនក្រ.

     តត ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១១

- ប្រកាសលេខ ៦៩២ សហវ.ប្រក ចុះថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការតែងតាំងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំ ស.ភ.ន.វ.ស

- ប្រការ ២៣ និង ២៤ នៃបទបញ្ជាផ្ទៃក្នុងលេខ ៧២៦ ស.ភ.ន.វ.ស  ចុះថ្ងៃទី ២៧  ខែ កក្កដា ឆ្នាំ ២០១២ ស្តីពីការសិក្សាសម្រាប់ អនុវត្តន៏នៅ ស.ភ.ន.វ.ស

- ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី ២ លើកទី ១៩ ចុះថ្ងៃទី ២៧ ខែ ធ្នូ  ឆ្នាំ ២០១៣

- ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី ២ លើកទី ២០ ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៤

 សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចៈ-

  មានកិត្តិយសជូនដំណឹងជាសាធារណៈដល់និស្សិតទាំងពីរភេទជ្រាបថាៈ- ការបង់ថ្លៃសេវានានារបស់ ស.ភ.ន.វ.ស មានដូចខាង ក្រោមៈ-

 ក-និស្សិតសិក្សាបង់ថ្លៃ

  -ថ្លៃសិក្សាស្រមាប់និស្សិតថ្នាក់បរិញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី ២,ឆ្នាំទី៣ និង ឆ្នាំទី ៤

- បង់ថ្លៃសិក្សា ១ ឆ្នាំ     ចំនួន ៣៨០ដុល្លារ

- បង់ថ្លៃសិក្សា ១ ឆមាស   ចំនួន ២០០ដុល្លារ

- បង់ថ្លៃសិក្សា ១ ឆ្នាំ     ចំនួន ៤៥០ ដុល្លារ (ម.សេដ្ឋកិច្ចពត៌មានវិទ្យា)

- បង់ថ្លៃសិក្សា ១ ឆមាស   ចំនួន ២៣០ ដុល្លារ(ម.សេដ្ឋកិច្ចពត៌មានវិទ្យា)

- បង់ថ្លៃសិក្សា ១ ឆ្នាំ     ចំនួន ៦៥០ ដុល្លារ (បរិ.សិក្សាជាភាសាអង់គ្លេស)

- បង់ថ្លៃសិក្សា ១ ឆមាស   ចំនួន ៣៣០ ដុល្លារ (បរិ.សិក្សាជាភាសាអង់គ្លេស)

  ២-ថ្លៃសិក្សាសម្រាប់និស្សិតថក្នា់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាញ

- បង់ថ្លៃសិក្សា ១ ឆ្នាំ     ចំនួន ៧៥០ ដុល្លារ

- បង់ថ្លៃសិក្សា ១ ឆមាស   ចំនួន ៤០០ ដុល្លារ

   ខ-និស្សិតអាហារូបករណ៏

  - បង់ថ្លៃចុះឈ្មោះចូលរៀន ១ ឆ្នាំ    ចំនួន ៥០,០០០៛០០


   គ-ការអនុវត្តពិន័យ

  ករណីបង់ថ្លៃសិក្សាយឺតក្រេយាពេលប្រកាសការចូលរៀននិស្សិតត្រូវបង់ប្រាក់ពិន័យចំនួន ២៥ ដុល្លារសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញ (ទាំងនិស្សិតអាហារូបករណ៏ និងនិស្សិសិក្សាបង់ថ្លៃ)និង ៥០ ដុល្លារសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

  ឃ-ការបង់ថ្លៃប្រឡងសង

    ១-ថ្នាក់បរិញ្ញាបត្រ

  -បង់ថ្លៃមួយ(០១)មុខវិជ្ជា    ចំនួន ២ដុល្លារ  លើសពី បី(០៣)មុខវិជ្ជា  ចំនួន ៥ ដុល្លារ

    ២-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  

  - បង់ថ្លៃមួយ(០១)មុខវិជ្ជា    ចំនួន ៥ ដុល្លារ។

  ង-ការបង់ថ្លៃរៀនសងមុខវិជ្ជា ឬរៀនឡើងនូវមុខវិជ្ជាធ្លាក់ ឬមុខវិជ្ជាប្តូរជំនាញ

    -ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

  - បង់ថ្លៃរៀនសងមួយ(០១)មុខវិជ្ជា    ចំនួន ៣៥ ដុល្លារ

    -ថ្នាក់បរិញ្ញាបត្រឆ្នាំទី ២

  - បង់ថ្លៃរៀនសងប្តូរជំនាញ មួយ(០១)មុខវិជ្ជា  ចំនួន ២៥ ដុល្លារ (និស្សិតផ្ទៃក្នុង ស.ភ.ន.វ.ស)

  -បង់ថ្លៃរៀនសងប្តូរជំនាញមួយ(០១)មុខវិជ្ជា   ចំនួន ៣៥ ដុល្លារ (និស្សិតផ្ទេរពី ស.វិទ្យាល័យផ្សេងៗ)

    -ថ្នាក់បរិញ្ញាបត្រឆ្នាំទី ២ ឆ្នាំទី៣ ឆ្នាំទី ៤

  - បង់ថ្លៃរៀនសង មួយ(០១)មុខវិជ្ជា   ចំនួន ៣០ ដុល្លារ

    -ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  

  -បង់ថ្លៃរៀនសងមួយ(០១)មុខវិជ្ជាដែលមាន ៣ ក្រេឌីត ចំនួន ៩០ ដុល្លារ។

  ច-ការបង់ថ្លៃសេវាផ្សេងៗ

  ការធ្វើលិខិតបញ្ជាក់នានាគ្រប់ប្រភេទនៅ ស.ភ.ន.វ.ស និស្សិតិមិនតម្រូវឱ្យបង់កម្រៃសេវាក្រៅទៀតឡើយ  លើកលែងតែថ្លៃ ជាវឯកសារផ្សេងៗ ដែលមានកំណត់ជូនដូចខាងក្រោមៈ-

- បង់ថ្លៃដកវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ១សន្លឹក ចំនួន ១០,០០០៛០០

- ថ្លៃជាវឯកសារធ្វើវិញ្ញាបនបត្របណ្តោះអាសន្ន    ១សន្លឹក ចំនួន    ៥,០០០៛០០

- ថ្លៃជាវឯកសារធ្វើព្រឹត្តបត្រពិន្ទុជាភាសាអង់គ្លេស-ខ្មែរ ១សន្លឹក ចំនួន    ៥,០០០៛០០

- ថ្លៃជាវឯកសារធ្វើលិខិតជាភាសាអង់គ្លេស        ១សន្លឹក ចំនួន    ២,០០០៛០០

- ថ្លៃជាវឯកសារធ្វើលិខិតជាភាសាខ្មែរ         ១សន្លឹក ចំនួន    ១,០០០៛០០

- ថ្លៃជាវបណ្ណ័សំគាល់ខ្លួននិស្សិត   ១សន្លឹក ចំនួន    ១,៥០០៛០០

- ថ្លៃជាវពាក្យសុំចុះឈ្មោះចូលរៀន   ១ច្បាប់ ចំនួន    ២,៥០០៛០០

- ថ្លៃធ្វើប័ណ្ណសំគាល់ខ្លួនចូលបណ្ណាល័យ  ១ច្បាប់ ចំនួន    ៤,០០០៛០០

- ថ្លៃចុះឈ្មោះប្រើប្រាស់អ៊ិនទ័រណែត១ឆមាស   ចំនួន    ៤,០០០៛០០

  ឆ-ការបង់ថ្លៃជាវឯកសារផ្សេងៗ

- ថ្លៃលក់ឯកសារលទ្ធកម្ម (អនុវត្តតាមច្បាប់ និងសារាចរណែនាំស្តីពីលទ្ធកម្មសាធារណៈ)


 ករណីយកកម្រៃសេវាលើសថ្លៃកំណត់របស់ ស.ភ.ន.វ.ស ខាងលើ ឬ គ្មានក្នុងសេចក្តីជូនដំណឹងនេះ ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន ក្នុងករណីប្រព្រឹត្តអំពើពុករលួយ។

  ដោយឡែកចំពោះការអនុវត្តច្រកចេញ-ចូលតែមួយ លើការធ្វើលិខិតបញ្ជាក់ការសិក្សា ព្រឹត្តបត្រពិន្ទុ ឬធ្វើវិញ្ញាបនបត្របណ្តោះ អាសន្ន សាកលវិទ្យាល័យនិងជូនដំណឹងពេលក្រោយ បនប្ទា់ពីការដាក់ឱ្យប្រើប្រាស់ការគ្រប់គ្រងនិស្សិតតាមប្រព័ន្ធពត៌មានវិទ្យា។

កំណត់សំគាស់ៈ

១-សាកលវិទ្យាល័យរក្សាសិទ្ធិក្នុងការកែប្រែពត៌មានតម្លៃសេវានានាក្នុងករណីមានការសម្រេចពីក្រុមប្រឹក្សាភិបាល ឬពី ក្រសួងអាណាព្យាបាលទាំងពីរ។

២- សូមមើលសេចក្តីជូនដំណឹងនេះតាមរយៈអាស័យដ្ឋាន website: www.rule.edu.kh

  អាស្រ័យហេតុនេះ សូមប្អូនៗនិស្សិតទាំងពីរភេទជ្រាបជាពត៌មាន អំពីការអនុវត្តការយកកម្រៃសេវានានានៅ ស.ភ.ន.វ.ស។



    

ចម្លងជូនៈ

-ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ     “ដើម្បីជម្រាបជូនជ្រាប”

-គ្រប់ការិយាល័យពាក់ព័ន្ធ និង សាមីខ្លួន

      “ដើម្បីអនុវត្ត “

-ឯកសារ-កាលប្បវត្តិ

  រាជធានីភ្នំពេញ,ថ្ងៃទី        ខែ  កុម្ភៈ ឆ្នាំ  ២០១៤

 សាកលវិទ្យាធិការ