The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា
   ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
           

លេខ ១៣៤ សភនវស-១៤


សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សូមជម្រាបជូន

ឯកឧត្តម-លោក-លោកស្រី ជាសាស្ត្រាចារ្យទទួលកម្រៃវេលាការ


កម្មវត្ថុៈ- ស្តីពីការមិនបោះផ្សាយមូលប្បទានបត្រសម្រាប់សេវាម៉ោងបង្រៀនជាលើកទី ២ លើកលែងតែកំហុសបច្ចេកទេសក្នុងផ្នែក គណនេយ្យ។

យោងៈ - អនុក្រឹត្យលេខ  ៨៩ អនក្រ.បក ចុះថ្ងៃទី  ២៧  ខែ កក្កដា ឆ្នាំ ២០០៧ ស្តពីកីរាប្រែក្លាយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

- អនុក្រឹត្យលេខ ១១១៤ អនក្រ.តត ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១១ ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី ២

- អនុក្រឹត្យលេខ  ១៧១៣ អនក្រ.តត ចុះថ្ងៃទី  ១០  ខែ តុលា ឆ្នាំ ២០១២ ស្តពីកីរាកែសម្រួលអនុក្រឹត្យលេខ ១១១៤ អនក្រ.

     តត ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១១

- ប្រកាសលេខ ៦៩២ សហវ.ប្រក ចុះថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការតែងតាំងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំ ស.ភ.ន.វ.ស

- លិខិតលេខ ១១១៣ ស.ភ.ន.វ.ស.០៩ ចុះថ្ងៃទី ០៥ ខែ  ធ្នូ ឆ្នាំ ២០០៩ ស្តីពីការមិនបោះផ្សាយមូលប្បទានបត្រជាលើកទី ២

- តាមការចាំបាច់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅ ស.ភ.ន.វ.ស

តតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបឯកឧត្តម-លោក-លោកស្រីជ្រាបថាៈ-កន្លងមកសាកលវិទ្យាល័យ បានខិតខំប្រឹងប្រែងធ្វើ យ៉ាងណាឱ្យការទូទាត់ប្រាក់ម៉ោងបន្ថែមលើការបង្រៀនប្រចាំខែនីមួយៗជូនឯកឧត្តម-លោក លោកស្រី ដែលជាសាស្ត្រាចារ្យទទួលកម្រៃ វេលាការបានទាន់ពេលវេលា និងបានប្រើប្រាស់ថវិកាដែលបានមកពីការបង្រៀននេះជាប្រយោជន៏ក្នុងជីវភាពប្រចាំថៃ្ង។ ប៉ុន្តែ សាកល វិទ្យាល័យ បានកត់សំគាល់ឃើញថាៈ-ឯកឧត្តម-លោក-លោកស្រី  ដែលជាសាស្ត្រាចារ្យទទួលកម្រៃវេលាការ មួយចំនួនធំបានមកបើក (ទទួលយកមូលប្បទានបត្រ)ដែលបានបោះផ្សាយឱ្យដោយសាកលវិទ្យាល័យទាន់ពេលវេលា និងឯកឧត្តម-លោក-លោកស្រី ជាសាស្ត្រាចារ្យ មួយចំនួនតូចខកខានមិនបានមកទទួលយកមូលប្បទានបត្រទូទាត់សេវាបង្រៀនបន្ថែមម៉ោងរបស់ខ្លួនបានទាន់ពេលវេលាឡើយ ឬ បង្អក់ ការទូទាត់មូលប្បទានបត្ររបស់ខ្លួនជាមួយធនាគារ ច្រើនខែ ឬ ច្រើនឆ្នាំ(ឆ្លងឆ្នាំសារពើពន្ធ)ដែលជាហេតុធ្វើឱ្យមានការលំបាកស្មុគស្មាញ ដល់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យនាពេលដំណាច់ខែ ឬ ដំណាច់ឆ្នាំនីមួយៗ ឬមានការស្នើសុំឱ្យ ស.ភ.ន.វ.ស ធ្វើការ បោះផ្សាយមូលប្បទានបត្រជាលើកទី ២ ឡើងវិញជាដើម។

ដើម្បីបង្កភាពងាយស្រួលដល់ការងារគ្រប់គ្រងហិរញ្ញវត្ថុរបស់ ស.ភ.ន.វ.ស ខ្ញុំសូមឯកឧត្តម-លោក-លោកស្រី  ដែលជាសាស្ត្រាចារ្យ

ទទួលកម្រៃវេលាការ ដែលបានទទួលការទូទាត់ប្រាក់ម៉ោងបន្ថែមជាមូលប្បទានបត្រពី ស.ភ.ន.វ.ស ត្រូវរួសរាន់ធ្វើការទូទាត់ជាមួយួគ្រឹះ

ស្ថានធនាគារ ដែលមានកិច្ចសហប្រតិបត្តិការជាមួយ ស.ភ.ន.វ.ស ឱ្យបានទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន ក្នុងករណីមានការខក

ខានមិនបានទូទាត់មូលប្បទានបត្រនេះ ដោយទុកឱ្យហួសសុពលភាព ៦ ខែ ឬ បាត់បង់ ខូចខាត  ដោយប្រការណាមួយ ស.ភ.ន.វ.ស មិនធ្វើការបោះផ្សាយមូលប្បទានបត្រជាលើកទី ២ ជូនទៀតជាដាច់ខាត។

  អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ  ខ្ញុំសង្ឃឹមលើស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម-លោក-លោកស្រី  ក្នុងការអនុវត្ត តាមការជូនដំណឹងនេះតាមការគួរ។


  កំណត់សំគាល់: សូមមើលសេចក្តីជូនដំណឹងនេះតាមរយៈអាស័យដ្ឋាន website:www.rule.edu.kh

សូមឯកឧត្តម-លោក-លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ។


            

ចម្លងជូនៈ

-ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ     “ដើម្បីជម្រាបជូនជ្រាប”

-គ្រប់ការិយាល័យ “ដើម្បីជ្រាប និងផ្សព្វផ្សាយ”

-សាមីខ្លួន      “ដើម្បីអនុវត្ត “

-ឯកសារ-កាលប្បវត្តិ

  រាជធានីភ្នំពេញ,ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៤

 សាកលវិទ្យាធិការ

ហត្ថលេខា


           លុយ  ចណ្ណា