The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

១-ការដាក់ពាក្យចូលរៀនៈ

     ក- សម្រាប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី ២ និងទី៣

            - ត្រូវដាក់ពាក្យចូលរៀនអោយបានយ៉ាងយូរត្រឹម ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១២

  - ត្រូវបំពេញពាក្យអោយបានត្រឹមត្រូវគ្រប់ព័ត៌មានដែលមាននៅក្នុងពាក្យសុំចូលរៀន

            - បិទរូបថតក្នុងសំលៀកនិស្សិតបច្ចុប្បន្នភាព

  - ត្រូវធ្វើប័ណ្ណសំគាល់ខ្លួននិស្សិត និងត្រូវចុះអត្តលេខប្រើសំរាប់ពេល ៣ ឆ្នាំ (ឆ្នាំទី២ ទី៣ និងទី៤)
  - ចូលរៀន ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១២

                         

     ខ- សម្រាប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី ៤

           - ត្រូវដាក់ពាក្យចូលរៀនអោយបានយ៉ាងយូរត្រឹម ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១២

           - ត្រូវបំពេញពាក្យអោយបានត្រឹមត្រូវគ្រប់ព័ត៌មានដែលមាននៅក្នុងពាក្យសុំចូលរៀន

           - បិទរូបថតក្នុងសំលៀកនិស្សិតបច្ចុប្បន្នភាព(និស្សិតទាំងពីរភេទត្រូវថតចំពីមុខ ចេញស្លឹកត្រចៀកទាំងសងខាង អាចពាក់ អាចអាវធំ ក្រវាត់ក (និស្សិតប្រុស)  អាចពាក់អាវប៉ាក់ព៌ណស (និស្សិតស្រី) ឬ ពាក់អាវនិស្សិត និងហាមពាក់វ៉ែនតា ។

          - ត្រូវភ្ជាប់ជាមួយនូវៈ

                         ក-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្បាប់ដើម និងថតចំលង បញ្ជាក់នៅសាលារាជធានីខេត្តក្រុងចំនួន ៣​ច្បាប់

                         ខ-វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានថតចំលងបញ្ជាក់នៅសាលារាជធានីខេត្តក្រុងចំនួន ៣​ច្បាប់

                         គ-ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន ១ច្បាប់(ហាមកោសលុប) ដើម្បីធ្វើសញ្ញាបត្របរិញ្ញាបត្រ ដោយព័ត៌មានទាំង នោះត្រូវស្របតាមសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

           - ចូលរៀន ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១២


២- ការបង់ថ្លៃៈ

        - បង់ថ្លៃសិក្សា ៣៨០ ដុល្លាសហរដ្ឋអាមេរិច ក្នុង ១ឆ្នាំ  ផុតកំណត់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២

        - បង់ថ្លៃសិក្សា ២០០ ដុល្លាសហរដ្ឋអាមេរិច ក្នុង ១ឆមាស  ផុតកំណត់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២

        - និស្សិតអាហារូបករណ៏ ត្រូវបង់ថ្លៃសិទ្ធិចូលសិក្សា ៥០,០០០ រៀល

*សំគាល់ៈ ករណីផុតរយៈពេលខាងលើសាកលវិទ្យាល័យនឹងផាកពិន័យជាទឹកប្រាក់ចំនួន ២៥ ដុល្លាសហរដ្ឋអាមេរិច រួមទាំងនិស្សិតអាហារូបករណ៏ផង ។


៣-ការព្យួរការសិក្សាៈ

    ករណីព្យួរការសិក្សា សូមទាក់ទង លោក ងួន ប្រសិទ្ធ និង គ្រូទទួលបន្ទុកថ្នាក់រៀងខ្លួន ។ ផុតកំណត់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។


៤-ការប្តូរវេនសិក្សាៈ

     ករណីប្តូរវេនសិក្សា ត្រូវមានមូលហេតុត្រឹមត្រូវច្បាស់លាស់ (លិខិតរដ្ឋបាលពីកន្លែងធ្វើការ ឬ និងលិខិតបញ្ជាក់អំពីឪពុកម្តាយ ឬ អាណាព្យាបាល ។ ផុតកំណត់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១២ ។


ព័ត៌មានសិក្សា