The Faculty of Law and Economic Sciences in 1961

saklviTüal½yPUminÞnItisaRsþ Royal university of

All Rights Reserved,Copyright © 2016 Royal University of Law and Economics (RULE)  |  Contact Us  |  Site Map

nigviTüasaRsþesdækic© law and economics

ព្រះរាជាណាចក្រកម្ពុជា
   ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
           

គណៈកម្មាធិការ  ( គបវប )

លេខ ៖  ២៨០  សភនវស-១៤


សេចក្តីជូនដំណឹង

ស្តីពី

ការដាក់អោយដេញថ្លៃប្រកួតប្រជែងជាសាធារណៈលើការផ្គត់ផ្គង់ កុំព្យូទ័រ និងឧបករណ៍ផ្សេងៗ ឆ្នាំ២០១៤

នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


យោងៈ- ផែនការលទ្ធកម្មឆ្នាំ២០១៤ របស់ សភនវស អនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១៤

   ស.ភ.ន.វ.ស សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនក្នុងស្រុក ( គិតទាំងសហគ្រាសឯកត្តជន ) និងក្រុមហ៊ុនបរទេសទាំងអស់ ដែលបានចុះ បញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានជ្រាបថាៈ ស.ភ.ន.វ.ស នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន អោយធ្វើការផ្គត់ផ្គង់ កុំព្យូទ័រ និងឧបករណ៍ផ្សេងៗ ឆ្នាំ២០១៤ ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

  ស.ភ.ន.វ.ស បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុនបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម អាស័យដ្ឋានអគារ ស.ភ.ន.វ.ស មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៥ ខែ  មីនា ឆ្នាំ២០១៤ តទៅរៀងរាល់ម៉ោងធ្វើការ។ ប្រាក់ទិញឯកសារដេញថ្លៃមិនអាចបង្វិលជូនវិញបានឡើយ។

    ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុតត្រឹមថ្ងៃទី  ២៣ ខែ  មេសា ឆ្នាំ២០១៤ វេលាម៉ោង  ១០ និង  ០០ នាទីគត់ជាកំហិត ។

    ការបើកឯកសារដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម ស.ភ.ន.វ.ស តាមអាស័យដ្ឋាន (សាលប្រជុំអគារG) វេលា ម៉ោង  ១០ និង ០០ នាទព្រីកឹ ថ្ងៃទី   ២៣  ខែ   មេសា ឆ្នាំ ២០១៤ ជាកំហិត។

     ក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់ឯកសារដេញថ្លៃបានតែមួយគត់ ។

    ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងអង្គភាពលទ្ធកម្មនៃ ស.ភ.ន.វ.ស ដេម្បីទីញិឯកសារ ដេញថ្លៃ និងសាកសួរ ពត៌មានដែលទាក់ទងនិងការដេញថ្លៃនេះ ។


សូមទាក់ទងៈ ០១៦ ៤២៣ ១៥៩,០១៧ ៤៦៨ ៨៨១,០១៧ ៦៧៨ ៧៩៧        

     ចម្លងជូនៈ                    

-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ)

-អង្គភាពប្រឆាំងអំពើពុករលួយ

 «ដើម្បីជ្រាបជាព័ត៌មាន»

-ឯកសារ-កាលប្បវត្តិ



  រាជធានីភ្នំពេញ,ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤

 ប្រធានគណៈកម្មការ(គបវប)

ហត្ថលេខា


           លុយ  ចណ្ណ